ការងារជួសជុលប្រាសាទតុបខាងលិចគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ

Khmer Times Share:
AKP

អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច ឱ្យរួចរាល់ក្នុងអំឡុងពេល៤ ឫ៥ខែខាងមុខ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកាលពីព្រឹកម្សិលមិញ។

ប្រភពដដែលបាននិយាយថា ការជួសជុលប្រាសាទដែលសាងឡើងក្នុងសតវត្សរ៍ទី១០មួយនេះ មានការលំបាកយ៉ាងខ្លាំង និងប្រើពេលវេលាយូរ ដោយសាថ្មប្រាសាទមួយចំនួនធំត្រូវបាត់បង់ និងខូចគុណភាព។ រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានជិត៩០ភាគរយហើយ។

ការងារដែលនៅសេសសល់គឺរៀបផ្គុំហោជាងទី២ឡើងវិញ ដែលជាផ្នែកចុងក្រោយនៃការងារ គ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ តាមដែលអាចធ្វើបាន។

លោក ឡាំ សុភ័ក្ត្រ អ្នក​សម្រប​សម្រួល​គម្រោងជួសជុល​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាតិ​ណារ៉ា​សម្រាប់​សម្បត្តិ​វប្បធម៌​បាន​និយាយ​ថា បន្ទាប់ពីការជួសជុលប្រាង្គកណ្តាលនេះរួចរាល់ យើងនឹងធ្វើការជួសជុលខឿនវិហារខាងមុខប្រាសាទបន្តទៀត។ AKP-Phal Sophanith

Related Posts

Previous Article

ការនាំចេញរបស់កម្ពុជាទៅកាន់ EU កើនឡើង ២៥% ដល់ ៤.០៤៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

Next Article

សារមន្ទីរស.ស.រ រៀបចំការតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ អំពីព្រះរាជទស្សនកិច្ចរបស់ព្រះបាទស៊ីសុវត្ថិ ទៅកាន់ប្រទេសបារាំង ក្នុងឆ្នាំ១៩៦០