កម្ពុជា និងជប៉ុន ពិចារណាចាប់ដៃគូផលិតសរសៃសូត្រ

Khmer Times Share:
AKP

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមជប៉ុន-កម្ពុជា និងវិនិយោគិនជប៉ុននៅកម្ពុជា កំពុងពិចារណាពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូគ្នាផលិតសរសៃសូត្រ។

នេះ​ជា​ប្រធានបទ​នៃ​ការពិភាក្សា​ក្នុង​ជំនួប​រវាង​ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​លោក Takahashi Fumiaki ប្រធាន​សមាគម​ជប៉ុន-កម្ពុជា និង​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​នៅទីស្តីការ​ក្រសួង​កាលពីដើម​សប្តាហ៍​នេះ។

បើតាមលោករដ្ឋមន្ត្រី អ្នកវិនិយោគជប៉ុនបានសិក្សាពីសរសៃសូត្រខ្មែរ ហើយបានរកឃើញថា សរសៃសូត្រខ្មែរមានសារជាតិប្រូតេអ៊ីនប្រកបដោយគុណភាព ដែលអាចយកទៅផលិតជាគ្រឿងសម្អាង

លោកបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពល និងបានកោតសរសើរផងដែរចំពោះការសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីពិភាក្សាអំពីធុរកិច្ច និងការវិនិយោគ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ AKP

Related Posts

Previous Article

ក្រសួងយុត្តិធម៌ និង UNODC ពិភាក្សា​អំពីការបង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែមទៀតលើវិស័យ​យុត្តិធម៌​

Next Article

​ការ​រឹត​បន្តឹង​ច្បាប់ចរាចរ​រយៈពេល​១​០​ឆ្នាំ​​កាត់បន្ថយ​ការ​ស្លាប់​ជាង​៤​ពាន់​នាក់​ ​